
អគ្គនាយក CMAC បញ្ជាក់ថា ថៃបានគិតគូរយ៉ាងល្អិតល្អន់ក្នុងការបង្កើតវិបត្តិមនុស្សធម៌ និងគំរាមកំហែងសេដ្ឋកិច្ចសង្គមកម្ពុជា
ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកCMAC បានលើកឡើងថា បញ្ហាសំណល់យុទ្ធភណ្ឌសង្គ្រាមថៃឈ្លានពាន ក្នុងនោះមានការប្រើប្រាស់អាវុធយុទ្ធោភណ្ឌដែលពិភពលោកហាមឃាត់ក្រោមអនុសញ្ញាអន្តរជាតិក្នុងការធ្វើសង្គ្រាមដូចជាអាវុធ/សារធាតុគីមី និងគ្រាប់បែកចង្កោមជាដើម ហើយការបាញ់ផ្លោងនិងទម្លាក់គ្រាប់បែកនៃគ្រាប់ទាំងនោះលើគោលដៅដោយរើសមុខទាំងស៊ីវិលនិងយោធា។











