
ខេត្តព្រៃវែង បានបញ្ចប់ដំណើរការសំណេរប្រឡងបាក់ឌុប ឆ្នាំសិក្សា២០២៥-២០២៦ ដោយរលូន និងជោគជ័យ
ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦ នៅក្នុងខេត្តព្រៃវែង ត្រូវបានបញ្ចប់ទៅដោយរលូន ស្របតាមគោលការណ៍ច្បាប់ មានសណ្តាប់ធ្នាប់ល្អ និងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។











