
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញ ប្រគល់ផ្ទះថ្មី ចំនួន ៥ ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី
ព្រៃវែង៖ ដោយមានការគិតគូរជាបន្តបន្ទាប់ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញដោយផ្ទារប្រគល់ផ្ទះថ្មី ចំនួន ៥ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតផ្ទាល់ ជូនដល់ក្រុមគ្រួសារនៃវីរកងទ័ពពលី នៅស្រុកបាភ្នំ(២ខ្នងផ្ទះ) ស្រុកព្រះស្ដេច(១ខ្នងផ្ទះ) និងស្រុកកំពង់ត្របែក(២ខ្នងផ្ទះ)។











