
សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ “រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី” នៅទីសក្ការៈវិមានឋានសួគ៌
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីដាំកូនឈើជានិមិត្តរូបចំនួន ២ម៉ឺនដើម ក្រោមប្រធានបទ “រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី” នៅទីសក្ការៈវិមានឋានសួគ៌ នៃគម្រោង យិន ផារ៉ាដាយ ស្ថិតក្នុងស្រុកទឹកឈូ ខេត្តកំពត នាព្រឹកថ្ងៃអាទិត្យ ៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ខេត្តកំពត។











