
រដ្ឋបាលខេត្តព្រៃវែង រៀបចំកិច្ចប្រជុំការងារសមាគមអតីតយុទ្ធជន និងនិវត្តន៍ជន ខេត្តព្រៃវែង
ព្រៃវែង៖ ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំការងារសមាគមអតីតយុទ្ធជន និងនិវត្តន៍ជន ខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបីខេត្ត ប្រធានពន្ធនាគារខេត្ត នាយទីចាត់ការសាលាខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ប្រធានសាខាមូលនិធិជំនួយសង្គមខេត្ត ប្រធានសាខាបេឡាជាតិសន្តិសុខសង្គមខេត្ត ដែលប្រព្រឹត្តទៅនៅសាលាខេត្តព្រៃវែង។











