
សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានប្រគល់ផ្ទះ ៤ ខ្នង និងបង្គន់អនាម័យចំនួន២ ព្រមទាំងសម្ភារៈមួយចំនួន ដល់គ្រួសារក្រីក្រ នៅក្នុងស្រុកពាមជរ និងស្រុកពាមរក៏
ព្រៃវែង៖ នៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៦ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានប្រគល់ផ្ទះ ៤ ខ្នង និងសម្ភារៈមួយចំនួន ដល់គ្រួសារក្រីក្រ នៅឃុំកោះចេក ស្រុកពាមជរ និងឃុំព្រែកខ្សាយ(ខ) និងឃុំបាបោង ស្រុកពាមរក៍ ខេត្តព្រៃវែង ដែលមានការអញ្ជើញជាអធិបតី ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំគណៈកម្មាធិការសាខា ប្រតិភូអមដំណើរ មន្ទីរ អង្គភាព ក្រុមប្រតិបត្តិសាខា ក្រុមការងារអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្តភូមិ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ ប្រគល់ផ្ទះ ចំនួន ៤ ខ្នង ទំហំ ៤មx៦ម ធ្វើអំពីឈើ ដំបូលប្រក់ក្បឿងជ័រ ជញ្ជាំងជ័រ ក្នុងផែនការឆ្នាំ២០២៦។











