
ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីដឹកនាំក្នុងកិច្ចប្រជុំ ស្តីពីការពិនិត្យវឌ្ឍនភាពការងារអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ក្នុងខេត្តព្រៃវែង
ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីដឹកនាំក្នុងកិច្ចប្រជុំ ស្តីពីការពិនិត្យវឌ្ឍនភាពការងារអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ក្នុងខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានរតនាគារខេត្ត ប្រធានសាខាពន្ធដារខេត្ត នាយកទីចាត់ការសាលាខេត្ត និងមន្រ្តីបច្ចេកទេស ដែលប្រព្រឹត្តទៅនៅសាលប្រជុំពហុបំណង (B) សាលាខេត្តព្រៃវែង។











