
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់ការតម្រង់ទិសការងារផ្សាយដ៏មានសារៈសំខាន់ដល់បណ្តាអង្គភាពសារព័ត៌មាន និងអ្នកអនុវត្តសកម្មភាពការងារលើវិស័យព័ត៌មាន និងសោតទស្សន៍។
ពិធីនេះ បានប្រព្រឹត្តទៅនៅសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ដោយមានការចូលរួមពីសំណាក់អ្នកសារព័ត៌មានផ្សព្វផ្សាយដំណឹងទាន់ហេតុការណ៍ ប្រមាណ៣៣អង្គភាព។











