
បទយកការ៖ ការច្នៃមើមឈូកជាម្សៅសុខភាព និងបេសកកម្មចែករំលែកចំណេះដឹងឥតគិតថ្លៃរបស់លោក ឡូង គន្ធា ខេត្តព្រៃវែង៖
ការច្នៃប្រឌិតផលដំណាំក្នុងស្រុកឱ្យក្លាយជាផលិតផលមានតម្លៃបន្ថែម កំពុងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខភាព និងសេដ្ឋកិច្ចគ្រួសារ។ ជាក់ស្តែង លោក ឡូង គន្ធា ម្ចាស់សិប្បកម្មកែច្នៃមើមឈូក ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រៃចំការ ឃុំស្មោងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង បានបង្ហើបឱ្យដឹងថា ការយកមើមឈូកមកកែច្នៃធ្វើជា «ម្សៅឈូក» សម្រាប់ឆុងពិសារជាមួយទឹកក្តៅ គឺមិនត្រឹមតែផ្តល់នូវឱជារសឆ្ងាញ់ពិសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាពអ្នកទទួលទានទៀតផង។











