
ឯកឧត្តម ប៉ែន បូណា បង្ហាញពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលចំពោះបញ្ហាព្រំដែនកម្ពុជា ថៃ
ព្រៃវែង៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល មានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលដែលកើតចេញពីការគាំទ្ររបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែរក្សាខ្មួន និងដាក់ចេញនូវគោលនយោបាយយ៉ាងម៉ឺងម៉ាត់បំផុតលើកិច្ចការព្រំដែន។ មានប្រសាសន៍លើកឡើងបែបនេះនៅក្នុងវគ្គបណ្តុះបណ្តាល តម្រង់ទិស្ដីពីការពង្រឹងប្រសិទ្ធភាពការងារនាំពាក្យ និងព័ត៌មាន ធ្វើនៅសាលាខេត្តព្រៃវែង នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៦។











