
លទ្ធផលការងាររបស់ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រៃវែង
លទ្ធផលការងាររបស់ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រៃវែង នៅថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ មានដូចខាងក្រោម៖ ការងារវារីវប្បកម្ម ស្ថិតិផលវារីវប្បកម្ម ៖ មានកសិករចិញ្ចឹមត្រីចំនួន ១៩គ្រួសារ បានប្រមូលផលវារីវប្បកម្មមានត្រីទីឡាព្យា០,២០តោន ត្រីកាបឥណ្ឌា ០,២០តោន ត្រីអណ្ដែង ០,៩០តោន ត្រីឆ្ពិន ០,៧០តោន ត្រីប្រា ២៧,៦០តោន ត្រីពោ ២,១០តោន។











