
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ សន្និសីទ ISC-2 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ជាព្រឹត្តិការណ៍ការទូតសភាដ៏ធំដែលទាក់ទាញអ្នកសារព័ត៌មានជាតិ-អន្តរជាតិជាង ២០០នាក់
អ្នកនាំពាក្យក្រសួងព័ត៌មាននៅថ្ងៃទី២៧ ខែសីហាឆ្នាំ២០២៦នេះ បានចាត់ទុកវត្តមានអ្នកសារព័ត៌មានជាតិ-អន្តរជាតិចំនួនជាង ២០០រូបនៅក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2)ថាជាគឺជាកាតាលីករដ៏សំខាន់ក្នុងការបំប្លែងព្រឹត្តិការណ៍ការទូតសភានៅកម្ពុជា ឱ្យទៅជាសារនយោបាយ និងសេដ្ឋកិច្ចឆ្លុះបញ្ចាំងទៅកាន់ពិភពលោក ព្រមទាំងផ្សព្វផ្សាយស្តីពីកិច្ចប្រជុំ ISC-2 ឱ្យលេចធ្លោលើឆាកអន្តរជាតិ។











