
ពិធីប្រកាសទទួលស្គាល់វិទ្យាល័យត្រពាំងជ្រែ និងគណ:គ្រប់គ្រងវិទ្យាល័យត្រពាំងជ្រែ
នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ លោក ប៉ាវ សុធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង លោក ហ៊ន សុផាត អភិបាលនៃគណៈអភិបាលស្រុកមេសាង និងលោក ខឹម សាមាន ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកមេសាង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់វិទ្យាល័យត្រពាំងជ្រែ និងគណ:គ្រប់គ្រងវិទ្យាល័យត្រពាំងជ្រែ ដែលស្ថិតនៅក្នុងស្រុកមេសាង ខេត្តព្រៃវែង។











