
សត្រ អញ្ជើញដឹកនាំគណៈប្រតិភូនៃសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ចូលក្រាបថ្វាយបង្គំគាល់ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ក្នុងព្រះបរមរាជវាំង
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យព្រះបរមរាជានុញ្ញាតជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញដឹកនាំគណៈប្រតិភូនៃសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ចូលក្រាបថ្វាយបង្គំគាល់ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ក្នុងព្រះបរមរាជវាំង មុននឹងប្រារព្ធរៀបចំកម្មវិធីបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ឆ្នាំ២០២៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។











