
ពិធីចំរើនព្រះបរិត្តប្រោះព្រំបួងសួងសុំសេចក្តីសុខ នៃការសាងសង់ "មជ្ឈមណ្ឌល ស សុខា ស៊ីធរកណ្ដាល" ស្ថិតនៅភូមិព្រៃដើមថ្នឹងទី២
នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តុម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង រួមជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយកនៃនាយកដ្ឋានអត្តសញ្ញាណកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស៊ីធរកណ្ដាល បានអញ្ជើញចូលរួមក្នុងពិធីចំរើនព្រះបរិត្តប្រោះព្រំបួងសួងសុំសេចក្តីសុខ នៃការសាងសង់ "មជ្ឈមណ្ឌល ស សុខា ស៊ីធរកណ្ដាល" ស្ថិតនៅភូមិព្រៃដើមថ្នឹងទី២ ឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង។











