
ពិនិត្យទីតាំង ត្រៀមរៀបចំការសាងសង់ស្តូក
ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និង ឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង អមដំណើរដោយ លោកប្រធាន មន្ទីរអភិវឌ្ឍន៍ជនបទ លោកប្រធាន មន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក និងមន្ត្រីជំនាញ បានចុះពិនិត្យទីតាំង ត្រៀមរៀបចំការសាងសង់ស្តូក ស្ថិតក្នុងភូមិ កន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ៕











