
គណៈកម្មការជំនាញរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល ប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី
គណៈកម្មការជំនាញនៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា (គណៈកម្មការទី៦) រួមជាមួយតំណាងគណៈកម្មការជំនាញពាក់ព័ន្ធរបស់រដ្ឋសភា បានជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងសហការី តំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យ សិក្សា និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦។











