
គណៈកម្មការជំនាញរដ្ឋសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់កម្ពុជា-រុស្ស៊ី ស្ដីពីកិច្ចការពារពលរដ្ឋក្នុងវិស័យយុត្តិធម៌ព្រហ្មទណ្ឌ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការច្បាប់ និងត្រួសត្រាយផ្លូវដល់ការធ្វើបត្យាប័ន
អន្តរគណៈកម្មការជំនាញនៃរដ្ឋសភា (គណៈកម្មការទី៥ និងទី៦) បានសម្រេចឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពី «ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងកម្ពុជា និងរុស្ស៊ី ស្តីពីការការពារពលរដ្ឋទៅវិញទៅមកក្នុងវិស័យយុត្តិធម៌ព្រហ្មទណ្ឌអន្តរជាតិ» ដើម្បីបញ្ជូនបន្តទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្រោយពីបានពិនិត្យ និងវាយតម្លៃលើគ្រប់ទិដ្ឋភាពច្បាប់លម្អិត នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦។











