
ក្រសួងពាណិជ្ជកម្ម បើកវេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជាលើកទី៣ដើម្បីជំរុញការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារពិភពលោក
ព្រឹត្តិការណ៍ថ្នាក់ជាតិដ៏ធំប្រចាំឆ្នាំ គឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជានិងពិព័រណ៍អនឡាញលើកទី៣» (The 3rd Cambodia DigitalTrade Forum & Online Expo) ត្រូវបានបើកសម្ពោធឱ្យដំណើរការជាផ្លូវការហើយដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម នៅមជ្ឈមណ្ឌលសន្ធិបាត និងពិព័រណ៍កោះពេជ្ររាជធានីភ្នំពេញ។











