
ឯកឧត្តម ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៖
«ចាប់ពីខែកក្កដា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល កងកម្លាំងសមត្ថកិច្ចជំនាញបានបើកប្រតិបត្តិការស្រាវជ្រាវ និងត្រួតពិនិត្យទីតាំងសង្ស័យសរុប ៧៩៣ ទីតាំង ដោយក្នុងនោះបានឈានទៅបង្ក្រាបជាក់ស្ដែងចំនួន ៦២៤ ទីតាំង និងបានបង្ក្រាបរំលាយមណ្ឌលឆបោក (scam compounds) ៨៦ ទីតាំង។ ក្នុងប្រតិបត្តិការទាំងនេះ សមត្ថកិច្ចបានឃាត់ខ្លួនមុខសញ្ញាសង្ស័យសរុបជិត ៣ម៉ឺននាក់ មាន ៣៩ សញ្ជាតិ។ បច្ចុប្បន្ននេះគ្មានទៀតទេទីតាំងបទល្មើសឆបោកទ្រង់ទ្រាយធំ!»











