
ឯកឧត្តម ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីនិងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៖
«បច្ចុប្បន្ននេះ កម្ពុជាគ្មានទៀតទេទីតាំងបទល្មើសឆបោកទ្រង់ទ្រាយធំ! សកម្មភាពឆបោកបន្តកើតមាននិងកំពុងផ្លាស់ប្តូររូបភាពទៅជាប្រតិបត្តិការទ្រង់ទ្រាយតូចៗ ធ្វើសកម្មភាពតាមបន្ទប់ជួល ផ្ទះសំណាក់ ខុនដូ តាមផ្ទះ តាមរថយន្ត ហាងកាហ្វេជាដើម។ កម្ពុជាស្វាគមន៍ការចែករំលែកផ្តល់ព័ត៌មានអំពីទីតាំងសង្ស័យដើម្បីចាត់វិធានការឆ្លើយតបបានឆាប់រហ័ស និងមានកិច្ចសហការគ្នាបានល្អ»











