
ឯកឧត្តម ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីនិងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៖
គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរកម្ពុជាបានជួយសង្គ្រោះ និងអនុវត្តនីតិវិធីដើម្បីធ្វើមាតុភូមិនិវត្តន៍ជនបរទេសចំនួនជាង ២២,០០០ នាក់ មកពី ៣៨ សញ្ជាតិ។ ក្នុងរយៈពេលដូចគ្នា សមត្ថកិច្ចបានកសាងនិងបញ្ជូនសំណុំរឿង ចំនួន ៤០៨ ករណីទៅតុលាការ ពាក់ព័ន្ធនឹងជនត្រូវចោទ ៣,៤៧៧នាក់ រួមមានមេខ្លោងនិងបក្ខពួក មកពី ២៩សញ្ជាតិ»











