
ឯកឧត្តម ហ៊ឹម សុទិត្យា បានឱ្យដឹងថា ការរៀបចំពិព័រណ៍រូបភាព ក្នុងព្រឹត្តិការណ៍កម្ពុជាធ្វើជាម្ចាស់ផ្ទះសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS) គឺដើម្បីបង្ហាញពីសកម្មភាព និងការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ភ្នំពេញ៖ ឯកឧត្តម ហ៊ឹម សុទិត្យា រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាសមាជិកក្រុមការងារអនុគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ បានឱ្យដឹងថា ការរៀបចំពិព័រណ៍រូបភាព ក្នុងព្រឹត្តិការណ៍កម្ពុជាធ្វើជាម្ចាស់ផ្ទះសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS) គឺដើម្បីបង្ហាញពីសកម្មភាព និងការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ឯកឧត្តមបានបញ្ជាក់ថា ការឆបោកតាមប្រព័ន្ធបច្ចរកវិទ្យាបានវិវត្តក្លាយជាវិបត្តិសកល និងបានជះផលប៉ះពាល់ដល់មនុស្សរាប់លាននាក់ ព្រមទាំងអាជីវកម្ម និងស្ថាប័នជាច្រើននៅគ្រប់តំបន់នៃពិភពលោក។










