
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ សិស្សជោគជ័យក្នុងការសិក្សាត្រូវចងចាំគុណូបការៈនៃអ្នកមានគុណ និងថ្នាក់ដឹកនាំជាតិ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ សិស្សជោគជ័យក្នុងការសិក្សាត្រូវចងចាំគុណូបការៈនៃអ្នកមានគុណ និងថ្នាក់ដឹកនាំជាតិ ចេញផ្សាយ ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០២៦ ខេត្តព្រៃវែង៖ ក្នុងឱកាសជួបសំណេះសំណាលជាមួយសិស្សានុសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានក្រើនរម្លឹកដល់សិស្សានុសិស្សទាំងអស់ ឱ្យរក្សាស្មារតីដឹងគុណជានិច្ចចំពោះលោកឪពុកអ្នកម្តាយ លោកគ្រូអ្នកគ្រូ ព្រមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងក្រុមការងារដែលបានខិតខំផ្តល់ឱកាស និងជ្រោមជ្រែងឱ្យពួកគេទទួលបានការអប់រំប្រកបដោយសមធម៌។









