
មន្ត្រីជំនាញថាប៉ែកខាងលើស្ទឹងសង្កែថមថយទឹកភ្លៀងហើយ អាចពីរថ្ងៃទៀតជំនន់ស្ទឹងសង្កែនឹងស្រកចុះបើមិនមានភ្លៀងបន្ថែម
បាត់ដំបង៖ កម្ពស់ទឹកស្ទឹងសង្កែ ខេត្តបាត់ដំបង បានឡើងដល់ ១៤,២០ ម៉ែត្រ កាលពីថ្ងៃទី២៧ ខែកញ្ញា ខណៈកម្រិតប្រកាសអាសន្នមានត្រឹម ១៣,៥០ ម៉ែត្រ។ ទោះជាយ៉ាងណា មន្ត្រីជំនាញបង្ហាញថា កម្រិតទឹកភ្លៀងនៅផ្នែកខាងលើស្ទឹងសង្កែបានថយចុះ ហើយបើគ្មានភ្លៀងបន្ថែម ទឹកនឹងស្រកចុះក្នុងរយៈពេលពីរថ្ងៃទៀត។











