
ជំនន់ទឹកភ្លៀងនៅខេត្តបាត់ដំបងបណ្ដាលឱ្យប៉ះពាល់ផ្ទះពលរដ្ឋជិត២ម៉ឺនខ្នង និងដំណាំជាង៣ម៉ឺនហិកតា ខណៈស្ថានភាពទឹកចាប់ផ្ដើមស្រកចុះ
បាត់ដំបង៖គិតត្រឹមរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ ស្ថានភាពជំនន់ទឹកភ្លៀងនៅផ្នែកខាងលើតំបន់ស្រុកសំឡូត រតនមណ្ឌល និងស្រុកបាណន់បានស្រកចុះច្រើន ចំណែកនៅក្នុងក្រុងបាត់ដំបងបាននិងកំពុងស្រកចុះជាបន្តបន្ទាប់ ខណៈជំនន់ទឹកភ្លៀងនៅខេត្តបាត់ដំបងបណ្ដាលឱ្យប៉ះពាល់ផ្ទះពលរដ្ឋជិត២ម៉ឺនខ្នង និងដំណាំជាង៣ម៉ឺនហិកតា។











