
កូនត្រីចម្រុះប្រមាណជាង ៦០គីឡូក្រាម បានចាក់លែងក្នុងបឹងធម្មជាតិវិញ និងឧបករណ៍ល្មើសជាច្រើន ត្រូវបានបំផ្លាញចោល ក្នុងការបង្ក្រាបបទល្មើសជលផល ២ករណី នៅស្រុកព្រៃឈរ
នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរស្រុកព្រៃឈរ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលចំនួន ២ករណី នៅក្នុងភូមិសាស្ត្រស្រុកព្រៃឈរ ខេត្តកំពង់ចាម ដោយលែងកូនត្រីចម្រុះទម្ងន់ ៦១គីឡូក្រាម ចូលក្នុងបឹងធម្មជាតិវិញ ។











