រដ្ឋបាលក្រុងបាត់ដំបង បន្តតាមដានស្ថានភាពក្រោយទឹកជំនន់ស្រកចុះជាបន្តបន្ទាប់

រដ្ឋបាលក្រុងបាត់ដំបង បន្តតាមដានស្ថានភាពក្រោយទឹកជំនន់ស្រកចុះជាបន្តបន្ទាប់

បាត់ដំបង៖ ក្រោយពីស្ថានភាពទឹកជំនន់បានស្រកចុះជាបន្តបន្ទាប់ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ រដ្ឋបាលមូលដ្ឋាន សង្កាត់ និងភូមិនៃក្រុងបាត់ដំបង បានបន្តការយកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យ និងតាមដានប្រព័ន្ធផ្លូវតូចធំ ដែលទទួលរងផលប៉ះពាល់ទាំងធ្ងន់ធ្ងរ និងស្រាល។

ជំនន់ទឹកភ្លៀងគោលនយោបាយភូមិឃុំមានសុវត្ថិភាព

ព័ត៌មានពាក់ព័ន្ធ

អាជ្ញាធរឃុំកន្ទឺ១ សហការជាមួយប្រជាពលរដ្ឋរើមែកឈើ សម្រាស់ និងសំរាមចេញពីលើស្ពាន ដើម្បីបើកឱ្យធ្វើដំណើរឆ្លងកាត់ឡើងវិញ ក្រោយទឹកជំនន់ស្រកចុះបណ្តើរៗ
សកម្មភាពអាជ្ញាធរ
អាជ្ញាធរឃុំកន្ទឺ១ សហការជាមួយប្រជាពលរដ្ឋរើមែកឈើ សម្រាស់ និងសំរាមចេញពីលើស្ពាន ដើម្បីបើកឱ្យធ្វើដំណើរឆ្លងកាត់ឡើងវិញ ក្រោយទឹកជំនន់ស្រកចុះបណ្តើរៗ
បាត់ដំបង៖ ក្រោយពេលទឹកជំនន់ស្ទឹងសង្កែបានចាប់ផ្តើមស្រកចុះជាបណ្តើរៗ អាជ្ញាធរឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង បានសហការជាមួយប្រជាពលរដ្ឋក្នុងសកម្មភាពរើមែកឈើ សម្រាស់ និងសំរាម ដែលហូរតាមទឹកមកកកស្ទះលើស្ពានបេឡេ (សសរពក) ឆ្លងកាត់ស្ទឹងសង្កែ។ សកម្មភាពនេះបានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី ២៨ ខែកញ្ញា ដើម្បីសម្រួលឱ្យការធ្វើដំណើរឆ្លងកាត់ស្ពានអាចប្រព្រឹត្តទៅបានជាធម្មតាវិញ។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
ប្រជាពលរងគ្រោះដោយជំនន់ទឹកភ្លៀង ដែលជម្លៀសមកទីទួលសុវត្ថិភាព ចំនួន ៧២គ្រួសារ  រស់នៅឃុំហប់ បានទទួលអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកគាស់ក្រឡ
សកម្មភាពអាជ្ញាធរ
ប្រជាពលរងគ្រោះដោយជំនន់ទឹកភ្លៀង ដែលជម្លៀសមកទីទួលសុវត្ថិភាព ចំនួន ៧២គ្រួសារ រស់នៅឃុំហប់ បានទទួលអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកគាស់ក្រឡ
បាត់ដំបង៖ នៅព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៦ លោក ញឹក សារ៉ែន អភិបាលស្រុកគាស់ក្រឡ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក និងសហការី បានអញ្ជីញជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ របស់សប្បុរសជនតាមរយៈអនុសាខាស្រុកផ្តល់ជូនដល់គ្រួរសាប្រជាពលរដ្ឋមានជីវភាពក្រីក្រ ដែលរងគ្រោះដោយទឹកជំនន់ ចំនួន ៧១គ្រួសារ រស់នៅចំណុចភូមិគោកត្រុំ ឃុំហប់ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ពីធីនេះ បានប្រារព្វធ្វើនៅទីទួលសុវត្ថិភាព ស្ថិតក្នុងបរិវេនទីស្នាក់ការអង្គការទស្សនៈពិភពលោក ស្ថិតនៅភូមិសាមគ្គី ឃុំហប់ ស្រុកគាស់ក្រឡ។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
រដ្ឋបាលក្រុងបាត់ដំបងបានបើកដំណើរការសាកល្បង ការញែកសម្រាម និងផ្ដល់ធុងសម្រាម ប្រគល់ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អភិរក្ស
សកម្មភាពអាជ្ញាធរ
រដ្ឋបាលក្រុងបាត់ដំបងបានបើកដំណើរការសាកល្បង ការញែកសម្រាម និងផ្ដល់ធុងសម្រាម ប្រគល់ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អភិរក្ស
បាត់ដំបង៖ រដ្ឋបាលក្រុងបាត់ដំបងបានបើកដំណើរការសាកល្បង ការញែកសម្រាម និងផ្ដល់ធុងសម្រាម ប្រគល់ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អភិរក្ស (ខាងត្បូងផ្សារណាត់) ។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឫស្សី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌  ផ្ដល់ជូនកុមារកំព្រាឪពុកម្ដាយចំនួន ៣នាក់ ដែលមានជីវភាពទីទ័លក្រ
សកម្មភាពអាជ្ញាធរ
ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឫស្សី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្ដល់ជូនកុមារកំព្រាឪពុកម្ដាយចំនួន ៣នាក់ ដែលមានជីវភាពទីទ័លក្រ
ខេត្តបាត់ដំបង៖ ព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឫស្សី ដឹកនាំដោយ លោក ទន់ សុផន អភិបាល នៃគណៈអភិបាលស្រុកមោងឫស្សី និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ព្រមទាំងសហការី បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅប្រគល់ជូនគ្រួសារកុមារកំព្រាឪពុកម្ដាយចំនួន ៣នាក់ ដែលមានជីវភាពទីទ័លក្រ និងកំពុងស្នាក់នៅរួមរស់ជាមួយអ៊ុំ ស្ថិតនៅភូមិអូរគ្រៀត ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ កុមារកំព្រាទាំង ៣នាក់ ដែលជាអនាគតទំពាំងស្នងឫស្សីកំពុងជួបការខ្វះខាត និងទទួលបានការឧបត្ថម្ភនាពេលនេះ រួមមាន៖ ១- ឈ្មោះ សុផល សុភា ភេទប្រុស អាយុ ១៥ឆ្នាំ (កំពុងសិក្សាថ្នាក់ទី១០), ២- ឈ្មោះ សុផល ចាន់ណា ភេទប្រុស អាយុ ១១ឆ្នាំ (បោះបង់ការសិក្សា) និង៣- ឈ្មោះ សុផល សុខហេង ភេទប្រុស អាយុ ៧ឆ្នាំ (កំពុងសិក្សាថ្នាក់ទី១)។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
ប្រជាពលរដ្ឋរងគ្រោះបំផុតចំនួន២គ្រួសារ នៅឃុំចំនួន២ ទទួលបានអំណោយមនុស្សធម៌ របស់សប្បុរសជនតាមរយៈអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី
សកម្មភាពអាជ្ញាធរ
ប្រជាពលរដ្ឋរងគ្រោះបំផុតចំនួន២គ្រួសារ នៅឃុំចំនួន២ ទទួលបានអំណោយមនុស្សធម៌ របស់សប្បុរសជនតាមរយៈអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី
បាត់ដំបង៖ អនុវត្តន៍តាមអនុសាសន៍ របស់ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ លោកទន់ សុផន អភិបាល នៃគណ:អភិបាលស្រុកមោងឬស្សី និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សប្បុរសជន ផ្តល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះបំផុត ចំនួន២គ្រួសារ រួមមាន៖ ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ ចំនួន ១នាក់ ស្ថិតនៅភូមិជ្រៃជើង ឃុំជ្រៃ និងកុមារី រងគ្រោះដោយលង់ទឹកចំនួន១នាក់ ស្ថិតនៅភូមិរំចេក ឃុំកកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យចំនួន១គ្រួសារ រស់នៅឃុំតាម៉ឺន ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកថ្មគោល
សកម្មភាពអាជ្ញាធរ
ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យចំនួន១គ្រួសារ រស់នៅឃុំតាម៉ឺន ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកថ្មគោល
ខេត្តបាត់ដំបង៖ អនុវត្តតាមអនុសាសន៍ របស់ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណ:កម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦កន្លងទៅថ្មីៗនេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកថ្មគោល ដែលមានលោកតេង គឹមស៊ាន ជាប្រធានគណៈកម្មាធិការអនុសាខាបានចាត់ឱ្យក្រុមអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សប្បុរសជនតាមរយៈអនុសាខាទៅផ្តល់ជូប្រជាពលរដ្ឋ‌១គ្រួសារ ដែលរងគ្រោះដោយអគ្គិភ័យកាលពីថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០២៦ នៅវេលាម៉ោង ២៣.០០នាទី ស្ថិតនៅភូមិតាពូងជើង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត

ព័ត៌មានថ្មីៗ

អាជ្ញាធរខេត្តព្រៃវែង និងអគ្គនាយកដ្ឋានអន្តោប្រវេសន្ត បើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលកូនជនបរទេសអន្តោប្រវេសន្ត និងការទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន្ត
សន្តិសុខសង្គម

អាជ្ញាធរខេត្តព្រៃវែង និងអគ្គនាយកដ្ឋានអន្តោប្រវេសន្ត បើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលកូនជនបរទេសអន្តោប្រវេសន្ត និងការទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន្ត

នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំធំ (A) សាលាខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយប្រកាសស្តីពី «បែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលកូនជនបរទេសអន្តោប្រវេសន្ត ដែលកើតថ្មីទៅក្នុងតារាងឧបសម្ព័ន្ធ និងការស្នើសុំប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន្ត របស់កូនអាយុ ១៨ឆ្នាំឡើង ដែលមានឈ្មោះក្នុងតារាងឧបសម្ព័ន្ធរបស់ឪពុក ម្ដាយ ជាជនបរទេសអន្តោប្រវេសន្ត»។

មន្ទីរព័ត៌មានខេត្តព្រៃវែង
មន្ទីរព័ត៌មានខេត្តព្រៃវែង
អានបន្ត
ឯកឧត្តម ស្បោង សារ៉ាត និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំខេត្ត-ស្រុក អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៤ នៅវត្តហារ ស្រុកព្រះស្តេច
សិល្បៈនិងវប្បធម៌

ឯកឧត្តម ស្បោង សារ៉ាត និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំខេត្ត-ស្រុក អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៤ នៅវត្តហារ ស្រុកព្រះស្តេច

នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង និងលោកជំទាវ រួមជាមួយឯកឧត្ដម លោកជំទាវ ជាសមាជិក ក្រុមប្រឹក្សាខេត្ត ព្រមទាំងលោក យ៉ាវ សានិន អភិបាលនៃគណៈអភិបាលស្រុកព្រះស្ដេច និងសហការី បានអញ្ជើញចូលរួមយ៉ាងកុះករជាមួយបងប្អូនប្រជាពុទ្ធបរិស័ទ ក្នុងពិធីកាន់បិណ្ឌវេនទី៤ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណីជាតិខ្មែរដ៏ថ្លៃថ្លា នៅវត្តហារ ស្ថិតក្នុងឃុំអង្គររាជ្យ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។

មន្ទីរព័ត៌មានខេត្តព្រៃវែង
មន្ទីរព័ត៌មានខេត្តព្រៃវែង
អានបន្ត
ជូនដំណឹងស្តីពីការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពនៃប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី
ការអភិវឌ្ឍ

ជូនដំណឹងស្តីពីការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពនៃប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី

ជូនដំណឹងស្តីពីការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពនៃប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឫប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ នៅភូមិឬស្សីជុក ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។ ចាប់ពីថ្ងៃទី២ -៤ ខែតុលា ២០២៦ នៅភូមិឬស្សីជុក។

មន្ទីរព័ត៌មានខេត្តព្រៃវែង
មន្ទីរព័ត៌មានខេត្តព្រៃវែង
អានបន្ត
មន្ទីរព័ត៌មានខេត្តព្រៃវែង អញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី៤ នៅវត្តបុញ្ញខេត្តារាម (វត្តថ្មី) ក្រុងព្រៃវែង
សិល្បៈនិងវប្បធម៌

មន្ទីរព័ត៌មានខេត្តព្រៃវែង អញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី៤ នៅវត្តបុញ្ញខេត្តារាម (វត្តថ្មី) ក្រុងព្រៃវែង

នៅព្រឹកថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ លោក ញ៉ែម សៅគ្រី ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ ចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៤ ដែលបានប្រព្រឹត្តទៅនៅវត្តបុញ្ញខេត្តារាម (ហៅវត្តថ្មី) ស្ថិតក្នុងភូមិលេខ៨ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

មន្ទីរព័ត៌មានខេត្តព្រៃវែង
មន្ទីរព័ត៌មានខេត្តព្រៃវែង
អានបន្ត