
អគ្គនាយករដ្ឋាករទឹកបាត់ដំបង លើកទឹកចិត្តឱ្យសហគមន៍ទឹកស្អាត និងអាជ្ញាធរមូលដ្ឋាន ធ្វើយ៉ាងណាឱ្យប្រជាជនក្រីក្រ ដែលនៅឆ្ងាយមានទឹកស្អាតប្រើប្រាស់ទាំងអស់គ្នា
បាត់ដំបង ៖ អគ្គនាយករដ្ឋាករទឹកបាត់ដំបង ឯកឧត្តម អ៊ុត ក្លឹង បានណែនាំលើកទឹកចិត្តឱ្យសហគមន៍ទឹកស្អាត និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ត្រូវធ្វើយ៉ាងណាឱ្យប្រជាជនក្រីក្រ ដែលនៅឆ្ងាយមានទឹកស្អាតប្រើប្រាស់ទាំងអស់គ្នា ដើម្បីឈានទៅសម្រេចតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលឆ្នាំ២០៣០ និងឆ្នាំ២០៥០ ។











