
កម្ពុជាត្រៀមរៀបចំអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំងចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅថ្ងៃទី២៤ ខែតុលា ខាងមុខ
ចេញផ្សាយ ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០២៦ AKP ភ្នំពេញ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦-- ឆ្នាំ២០២៦នេះ គឺជាខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំងកងយោធពលខេមរភូមិន្ទចូលរួមបំពេញបេសក កម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ ដែលបានធ្វើឡើងជាលើកដំបូងកាលពីឆ្នាំ២០០៦។ ពិធីអបអរសាទរខួប២០ឆ្នាំនេះត្រៀមនឹងធ្វើឡើងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ខាងមុខជាមួយនឹងការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ក្នុងស្រុកភ្នំស្រូច ខេត្តកំពង់ស្ពឺ។











