
កម្ពុជាជំរុញការផ្តល់ឱកាសដឹកនាំប្រកបដោយបរិយាបន្ន ក្នុងគម្រោងនវានុវត្តន៍អាស៊ាន
កម្ពុជាជំរុញការផ្តល់ឱកាសដឹកនាំប្រកបដោយបរិយាបន្ន ក្នុងគម្រោងនវានុវត្តន៍អាស៊ាន ចេញផ្សាយ ថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២៦ កម្ពុជាបានអំពាវនាវឱ្យមានការផ្តល់ឱកាសកាន់តែច្រើនដល់ប្រទេសសមាជិកអាស៊ានដែលកំពុងអភិវឌ្ឍ ក្នុងការដឹកនាំគម្រោងថ្នាក់តំបន់ ខណៈមន្ត្រីអាស៊ានបានជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងកិច្ចប្រជុំលើកទី៩០ នៃគណៈកម្មាធិការអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (COSTI-90) នៅទីក្រុងដាណាំង ប្រទេសវៀតណាម។











