
កម្ពុជា-កាហ្សាក់ស្តង់ ពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្ម និងជំរុញពាណិជ្ជកម្មកសិផលទៅកាន់កម្រិតថ្មី
ចេញផ្សាយ ថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០២៦ នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូអមដំណើរ បានអញ្ជើញជួបជាមួយ ឯកឧត្តម Saparov Aidarbek Seipellovich រដ្ឋមន្ត្រីក្រសួងកសិកម្ម នៃសាធារណរដ្ឋកាហ្សាក់ស្តង់ ក្នុងជំនួបពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យកសិកម្ម និងបង្កើនទំនាក់ទំនងកសិពាណិជ្ជកម្ម នៅទីក្រុងអាស្តាណា នៃសាធារណរដ្ឋកាហ្សាក់ស្តង់។











