
ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត រួមជាមួយថ្នាក់ដឹកនាំខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីជួប សំណេះសំណាល និងប្រគល់សម្ភារៈដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា
រសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត រួមជាមួយថ្នាក់ដឹកនាំខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីជួប សំណេះសំណាល និងប្រគល់សម្ភារៈដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ជូនដល់កីឡាករទូក "ង" កងកម្លាំង និងអ្នកអនាម័យបរិស្ថាន ដែលចូលរួមក្នុងព្រឹត្តិការណ៍ ប្រណាំងទូក "ង" ខេត្តព្រៃវែង ឆ្នាំ២០២៦ នៅតារាងបាល់ទះខេត្តព្រៃវែង។











