
ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំខេត្តព្រៃវែង បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ឃឹម យោន
រសៀលថ្ងៃទី៩ ខែវិច្ចិកា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំខេត្តព្រៃវែង បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ឃឹម យោន សមាជិកក្រុមប្រឹក្សាក្រុងព្រៃវែង និងជាអតីតនាយករងរដ្ឋបាលសាលាខេត្ត ដែលលោកបានទទួលមរណភាព ដោយរោគាពាធ ក្នុងជន្មាយុ ៧៤ឆ្នាំ នៅវេលាម៉ោង ៣:០៦នាទីទៀបភ្លឺ ត្រូវនឹងថ្ងៃទី៨ ខែវិច្ចិកា ឆ្នាំ២០២៦ ដែលប្រារព្ធធ្វើនៅគេហដ្ឋាននៃគ្រួសារសព ស្ថិតនៅក្នុងភូមិលេខ៧ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។











