ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សន្តិសុខសង្គម
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលដែលកំពុងចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម
ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃពុធ ១០កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលដែលកំពុងចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី ការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម នៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារ បសប.ហភ ។


សន្តិសុខសង្គម
កិច្ចប្រជុំផ្សព្វផ្សាយ គោលនយោបាយ គោលការណ៍ ផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងចំណេះដឹងជាមូលដ្ឋានស្តីពីបញ្ហាគ្រឿងញៀន ដល់មន្ត្រីរាជការស៊ីវិល និងមន្ត្រីនគរបាលជាតិ នៃក្របខណ្ឌក្រសួងមហាផ្ទៃ នៅរដ្ឋបាលខេត្តព្រៃវែង
ព្រៃវែង៖ នាព្រឹកថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ គោលនយោបាយ គោលការណ៍ ផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងចំណេះដឹងជាមូលដ្ឋានស្តីពីបញ្ហាគ្រឿងញៀន ដល់មន្ត្រីរាជការស៊ីវិល និងមន្ត្រីនគរបាលជាតិ នៃក្របខណ្ឌក្រសួងមហាផ្ទៃ នៅរដ្ឋបាលខេត្តព្រៃវែង បានការអញ្ជើញជាអធិបតី លោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា ប្រធានលេខាធិការដ្ឋាន តំណាង ឯកឧត្តម កៅ ខុនដារ៉ា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការ សម្របសម្រួល ជំរុញ អនុវត្ត និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ និងលោក ឈាង សុណ្ណារ៉ា អភិបាលរងខេត្តព្រៃវែង។


សន្តិសុខសង្គម
កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ដព្រៃវែង អនុវត្តភារកិច្ចស្នូលប្រចាំថ្ងៃ
ព្រៃវែង ៖ ដោយអនុវត្តនូវបទបញ្ជាដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង កម្លាំងនគរបាល ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានអនុវត្តភារកិច្ចស្នូលប្រចាំថ្ងៃមានដូចខាងក្រោម ៖ ផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំសុវត្ថិភាពដល់ប្រជាពលរដ្ធ ធ្វើវេទិកាសាធារណៈក្នុងឃុំ-សង្កាត់ ចុះល្បាតសួរសុខទុក្ខប្រជាពលរដ្ធតាមខ្នងផ្ទះ ចុះធ្វើការងារនគរបាលសហគមន៍ក្នុងមូលដ្ឋាន និងបានផ្តល់សេវាអត្តសញ្ញាណកម្មដល់ប្រជាពលរដ្ឋ ផ្តល់សៀវភៅស្នាក់នៅ(ក២) (ក៤)និងធ្វើសៀវភៅគ្រួសារថ្មីផងដែរ ។

