ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

ការអភិវឌ្ឍ
ក្រុមការងារថ្នាក់ខេត្ត និងស្រុកស៊ីធរកណ្តាល ចុះពិនិត្យផ្ទៀងផ្ទាត់ការងារអនាម័យ និងការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) ក្នុងឃុំព្រៃដើមថ្នឹង
នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារបច្ចេកទេសលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងការសម្អាតជនបទថ្នាក់ខេត្ត និងថ្នាក់ស្រុក បានចុះបំពេញបេសកកម្មរួមគ្នាមួយ ដើម្បីពិនិត្យ និងផ្ទៀងផ្ទាត់វាយតម្លៃស្ថានភាពអនាម័យ ODF+ (ការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់) នៅក្នុងភូមិសាស្ត្រឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។


ការអភិវឌ្ឍ
ពិធីបញ្ចុះបឋមសិលា និងបុកគ្រឹះសាងសង់មត្តេយ្យសិក្សាស្ដង់ដារ ១ ខ្នង ស្មើនឹង ៤ បន្ទប់ ដែលជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ជាគម្រោងអគារទី៣ នៅសាលាបឋមសិក្សាបឹងជ័រ ស្រុកស៊ីធរកណ្ដាល
ព្រៃវែង៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម សុខ ផេង អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បានអញ្ជើញ បញ្ចុះបឋមសិលា សាងសង់ អគារមតេ្តយ្យសិក្សាស្តង់ដា(គម្រោងអគារទី៣) ជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាចំនួន ១ខ្នង ស្មើនឹង ៤បន្ទប់ ដែលមាន បណ្តោយ ៣២ ម៉ែត ទទឹង ១១,២ម៉ែត កំពស់ ៤,១ម៉ែត ស្ថិតនៅភូមិបឹងជ័រ ឃុំព្រៃទឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។


សេចក្តីជូនដំណឹង
ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង មានកិត្តិយស សូមជម្រាបដល់ប្រជាពលរដ្ឋទូទៅ នឹង ប្រជាពលរដ្ឋចំណាកស្រុកដែលពុំមានអាស័យដ្ឋានស្នាក់នៅអចិន្រ្តៃយក្នុងទីរួមខេត្តព្រៃវែង បងប្អូនអាច អញ្ជើញមកថតអត្តសញ្ញាណបណ្ណបន្ត សុពលភាព នឹងអត្តថតថ្មី នៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែងដោយពុំចាំបាច់ផ្ទេរសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារមកខេត្តព្រៃវែង ឡើយ ។
* ករណីផ្លាស់ប្តូរអាសយដ្ឋាន សូមភ្ជាប់មកជាមួយនូវឯកសារសម្គាល់អត្តសញ្ញាណបុគ្គល(សៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅ ឬ លិខិតបញ្ជាក់ទីលំនៅ)


សេចក្តីប្រកាសព័ត៌មាន
រដ្ឋបាលខេត្តព្រៃវែង រៀបចំកិច្ចប្រជុំស្ដីពីការងារបង្ក្រាប និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នៅខេត្តព្រៃវែង
ព្រៃវែង ៖ នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រៃវែង បានបើកកិច្ចប្រជុំ ស្ដីពីការងារបង្ក្រាប និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ។ ដោយមានការអញ្ជើញចូលរួម ឯកឧត្តម ប្រធានសាលាដំបូងខេត្ត ឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ព្រមទាំងមន្រ្តីពាក់ព័ន្ធ សរុបចំនួន ៤៨៦រូប។


ការអភិវឌ្ឍ
ពិធីបញ្ចុះបឋមសិលា សាងសង់អគារពុទ្ធិកសិក្សា
ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ លោក អ៊ឹម សយ ប្រធានក្រុមប្រឹក្សាស្រុក និងលោក ហៃ សំណាង អភិបាល នៃគណៈអភិបាលស្រុក អញ្ជើញជាអធិបតី ពិធីបញ្ចុះបឋមសិលា សាងសង់អគារពុទ្ធិកសិក្សាសម្រាប់ព្រះសង្ឃសិក្សារៀនសូត្រ ដោយមានការអញ្ជើញចូលរួម លោក លោកស្រី អភិបាលរងស្រុក នាយក នាយករងរដ្ឋបាលសាលាស្រុក មេបញ្ជាការកងកម្លាំងទាំងបី ប្រធានការិយាល័យ អង្គភាព ជុំវិញស្រុក លោកមេឃុំ ក្រុមប្រឹក្សាឃុំ លោកយាយ លោកតា នៅបរិវេណវត្តពោធិ៍ដ្ឋាន (ហៅវត្តថ្លាវ) ភូមិថ្លាវ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ។


ការអភិវឌ្ឍ
អភិបាល នៃគណៈអភិបាលស្រុកមេសាង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានចុះធ្វើរដ្ឋបាលចំហរនៅតាមទីតាំង រោងចក្រ សហគ្រាស សិប្បកម្ម ផ្ទះសំណាក់ ខារ៉ាអូខេ ផ្ទះជួល បន្ទប់ជួល ព្រមទាំងកន្លែងស្នាក់នៅប្រមូលផ្ដុំរបស់ជនបរទេស
ព្រឹកថ្ងៃទី០២ខែមិថុនា ឆ្នាំ២០២៦ លោក ហ៊ន សុផាត អភិបាល នៃគណៈអភិបាលស្រុកមេសាង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានចុះធ្វើរដ្ឋបាលចំហរនៅតាមទីតាំង រោងចក្រ សហគ្រាស សិប្បកម្ម ផ្ទះសំណាក់ ខារ៉ាអូខេ ផ្ទះជួល បន្ទប់ជួល ព្រមទាំងកន្លែងស្នាក់នៅប្រមូលផ្ដុំរបស់ជនបរទេស ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកមេសាង ខេត្តព្រៃវែង ដើម្បីត្រួតពិនិត្យ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយ និងការទប់ស្កាត់បទល្មើស (Scam Online)។ ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក លោកអភិបាលបានណែនាំ ដល់ម្ចាស់ទីតាំងទាំងអស់ ត្រូវចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការផ្ដល់ព័ត៌មាន និងរាយការណ៍អោយបានទាន់ពេលវេលា នូវរាល់ឯកសារពាក់ព័ន្ធ និងជនបរទេសដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងទីតាំងរបស់ខ្លួន សំដៅធានាបាននូវសន្តិសុខ ស្ថេរភាព សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នៅក្នុងមូលដ្ឋានស្រុកមេសាងឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងកាន់តែល្អប្រសើរ។ ក្នុងឱកាសនោះលោកអភិបាលស្រុកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ទីតាំងទាំងអស់ដែលបានផ្ដល់កិច្ចសហការយ៉ាងល្អប្រសើរជាមួយអាជ្ញាធរមានសមត្ថកិច្ច នាពេលកន្លងមក ក្នុងការអនុវត្តច្បាប់ និងបទបញ្ញត្តិពាក់ព័ន្ធនានារបស់រាជរដ្ឋាភិបាលកម្ពុជា។

