ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សេចក្តីជូនដំណឹង
រដ្ឋបាលខេត្តព្រៃវែង បានរៀបចំព្រះរាជពិធីចម្រើនព្រះជន្មគម្រប់៧៣ យាងចូល ៧៤ព្រះវស្សា ថ្វាយព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ហុី ធួក អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត នៅបរិវេណសាលាខេត្តព្រៃវែង
ក្នុងឱកាសដ៏មហានក្ខត្តឫក្សថ្លៃថ្លានេះ ទូលព្រះបង្គំយើងខ្ញុំ សូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្កិសិទ្ធិទាំងឡាយក្នុងលោក បារមីទេវតារក្សាព្រះមហាស្វេតច្ឆ័ត្រ សូមជួយប្រោះព្រំសព្ទសាធុការពរបវរមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណវាងវៃ និងព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ប្រជារាស្ត្រខ្មែរជានិច្ចនិរន្តរ៍។


សេចក្តីជូនដំណឹង
ឯកឧត្តម សួន សុម៉ាលីន អញ្ជើញសួរសុខទុក្ខ និងឧបត្ថម្ភថវិកាជូនគ្រូបង្រៀនកិច្ចសន្យាម្នាក់ ដែលកំពុងសម្រាកព្យាបាលជំងឺ
ព្រៃវែង៖ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង រួមជាមួយថ្នាក់ដឹកនាំខេត្ត បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខផ្ទាល់ និងនាំយកថវិកាឧបត្ថម្ភមួយចំនួន ជូនដល់ក្មួយស្រី ម៉ូវ សុផាន់ ដែលជាគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ (គ្រូកិច្ចសន្យា)។


សេចក្តីជូនដំណឹង
មន្ត្រីត្រួតពិនិត្យការិយាល័យស្ដង់ដា និងមាត្រាសាស្រ្ត របស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តព្រៃវែង
នាថ្ងៃទី១៩-២០ ខែឧសភា ឆ្នាំ២០២៦ មន្ត្រីត្រួតពិនិត្យការិយាល័យស្ដង់ដា និងមាត្រាសាស្រ្ត របស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តព្រៃវែង បានខិតខំបន្តអនុវត្តតួនាទីភារកិច្ចចុះត្រួតពិនិត្យផ្ទៀងផ្ទាត់ទៅលើសុក្រឹតភាពផ្នែករង្វាស់រង្វាល់នៃឧបករណ៍បែងចែកវត្ថុរាវ(ប្រេងឥន្ធនៈ)ជាដៃបាញ់ប្រេង របស់ក្រុមហ៊ុន និងដេប៉ូប្រេងឥន្ធនៈ បានចំនួន ១៨មូលដ្ឋាន ស្ថិតនៅស្រុកកំចាយមារ ស្រុកស្វាយអន្ទរ និងស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។


សេចក្តីជូនដំណឹង
គណៈកម្មការទី១ នៃរដ្ឋសភា អញ្ជើញជួបប្រជុំពិភាក្សាជាមួយ រដ្ឋបាលខេត្តព្រៃវែង ដើម្បីស្វែងយល់ពីវឌ្ឍនភាពការងារ និងយន្តការដោះស្រាយទំនាស់វិវាទផ្សេងៗ
ព្រៃវែង៖ ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា (គណៈកម្មការទី១) ដឹកនាំប្រតិភូ បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ឯកឧត្ដម ឡុង ថាត សមាជិកក្រុមប្រឹក្សាខេត្តព្រៃវែង ព្រមទាំងប្រធានមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ ដើម្បីសិក្សាស្វែងយល់អំពីវឌ្ឍនភាពការងារ និងយន្តការដោះស្រាយទំនាស់ដីធ្លីរបស់អាជ្ញាធរខេត្ត។


សេចក្តីជូនដំណឹង
រដ្ឋបាលខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំមួយ ដើម្បីពិភាក្សា និងត្រៀមរៀបចំយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ប្រចាំឆ្នាំ២០២៦
រដ្ឋបាលខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំមួយ ដើម្បីពិភាក្សា និងត្រៀមរៀបចំយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ប្រចាំឆ្នាំ២០២៦ ព្រៃវែង៖ រសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីដឹកនាំក្នុងកិច្ចប្រជុំត្រៀមរៀបចំ «យុទ្ធនាការ ១មុឺនរៀល ១មុឺននាក់» ឆ្នាំ២០២៦ សម្រាប់ខេត្តព្រៃវែង ដើម្បីជួយទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលប្រព្រឹត្តទៅនៅសាលាខេត្តព្រៃវែង។


សេចក្តីជូនដំណឹង
ឯកឧត្ដម ម៉ែន សាម៉ន បាននាំយកសារលិខិតរំលែកមរណទុក្ខ របស់ក្រសួងព័ត៌មាន ជូនចំពោះនលោក កៅ មនោ និងលោកស្រី ផាត់ សាម៉េត ខេត្តព្រៃវែង
ព្រៃវែង៖ នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២៦ ដោយបានយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចំពោះសុខទុកមន្ត្រីក្រោមឱវាទ និងឯកឧត្ដម ម៉ែន សាម៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទូលបន្ទុកមន្ទីរព័ត៌មានខេត្តព្រៃវែង តំណាងឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បាននាំយកសារលិខិតរំលែកមរណទុក្ខ របស់ក្រសួងព័ត៌មាន ជូនចំពោះនលោក កៅ មនោ និងលោកស្រី ផាត់ សាម៉េត ព្រមទាំងក្រុមគ្រួសារតាងនាមថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងព័ត៌មាន ឯកឧត្ដម ពិតជាមានសេចក្ដីក្ដុកក្ដួល និងសោកស្តាយ យ៉ាងក្រៃលែង ដោយបានទទួលដំណឹងដ៏ក្រៀមក្រំថា លោក ឡង់ ហាប់ អនុប្រធានការិយាល័យនៃមន្ទីរព័ត៌មាន ខេត្តព្រៃវែងត្រូវជាកូនរបស់ លោកនិងលោកស្រី បានទទួលមរណភាព នាថ្ងៃព្រហស្បតិ៍ ៥កើត ខែជេស្ឋ ឆ្នាំ មមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៥៦ឆ្នាំ ដោយរោគាពាធ។


សេចក្តីជូនដំណឹង
ឯកឧត្ដម ម៉ែន សាម៉ន អញ្ជើញដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារ ប្រចាំខែ ឧសភា របស់មន្ទីរព័ត៌មានខេត្តព្រៃវែង
ព្រៃវែង៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ មន្ទីរព័ត៌មានខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំវឌ្ឍនភាពការងារប្រចាំខែឧសភា ព្រមទាំងលើកទិសដៅការងារបន្តសម្រាប់ខែមិថុនា ក្រោមអធិបតីភាព ឯកឧត្ដម ម៉ែន សាម៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទូលបន្ទុកមន្ទីរព័ត៌មានខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក-លោកស្រីអនុប្រធានមន្ទីរ ប្រធាន-អនុប្រធានការិយាល័យចំណុះ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តទាំងមូល។នៅក្នុងកិច្ចប្រជុំនោះ លោក លោកស្រីប្រធានការិយាល័យ បានលើកឡើងអំពីរបាយការណ៍បូកសរុបលទ្ធផលការងារដែលការិយាល័យនីមួយៗសម្រេចបានក្នុងខែឧសភា កន្លងមក។


សេចក្តីជូនដំណឹង
ឯកឧត្តម ហ៊ី ធួក អភិបាលខេត្តស្តីទី ដឹកនាំថ្នាក់ដឹកនាំខេត្ត អញ្ជើញចូលរួមរំលែកទុក្ខ និងនាំយកបច្ច័យចូលបុណ្យសពកម្មករ កម្មការិនី ៥រូប ដែលបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍
នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តម ហ៊ី ធួក អភិបាលខេត្តស្តីទី នៃគណៈអភិបាលខេត្តព្រៃវែង រួមជាមួយថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការ អញ្ជើញចុះសួរសុខទុក្ខ ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងនាំយកបច្ច័យចូលបុណ្យសពកម្មករ កម្មការិនី ចំនួន ៥ រូប ដែលបានទទួលមរណភាព ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់។


សេចក្តីជូនដំណឹង
កាកបាទក្រហមកម្ពុជា និងសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានបន្តចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំនួន ៣គ្រួសារ ដែលបានស្លាប់ ៥ នាក់ និងកម្មការិនីរងរបួស ៣៩នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង
ព្រៃវែង ៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានបន្តចាត់ប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា អមដំណើរដោយលោក ហ៊ី ធួក អនុប្រធានគណៈកម្មាធិការសាខាខេត្ត និងសហការី ព្រមទាំងក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង ចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំនួន ៣គ្រួសារ ដែលបានស្លាប់ចំនួន ៥ នាក និងសួរសុខទុក្ខកម្មករ-កម្មការិនីរងរបួស ៣៩នាក់(របួសធ្ងន់ ៨នាក់ និងរបួស ៣១នាក់) មានទីលំនៅក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។


សេចក្តីជូនដំណឹង
អភិបាលស្រុកកំពង់ត្របែក នាំយកថវិកាឧបត្ថម្ភរបស់ឯកឧត្តម ប៉េង ពោធិ៍សា ជូនគ្រួសារសពជនរងគ្រោះ ៥នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍
នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ លោក ភុន សម្ផស្ស អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្របែក បានដឹកនាំក្រុមការងារអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាឧបត្ថម្ភដ៏ថ្លៃថ្លារបស់ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ទៅប្រគល់ជូនគ្រួសារសពដែលបានបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏អាណោចអាធ័មចំនួន ៥នាក់ ស្ថិតនៅក្នុងឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។


សេចក្តីជូនដំណឹង
រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹងស្តីពីបទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និងបទដ្ឋានបច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មខ្សាច់ប្រកបដោយការទទួលខុសត្រូវ នៅខេត្តព្រៃវែង
ថ្ងៃពុធ ១១កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តព្រៃវែង ឯកឧត្តមបណ្ឌិត អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពី «បទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និងបទដ្ឋានបច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មខ្សាច់ប្រកបដោយការទទួលខុសត្រូវ»។


សេចក្តីជូនដំណឹង
កិច្ចប្រជុំផ្សព្វផ្សាយ សារាចរលេខ០៦ សរ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៧-២០២៩ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧
ព្ព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រៃវែង សហការជាមួយអគ្គនាយកដ្ឋានថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំ កិច្ចប្រជុំផ្សព្វផ្សាយ សារាចរលេខ០៦ សរ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៧-២០២៩ និងការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧ ដោយមានការអញ្ជើញចូលរួមជាអធិបតី លោក ឈួន ខេមរិទ្ធិ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងលោក ប៉ូ ឬទ្ធី ប្រតិភូតំណាងអគ្គនាយកដ្ឋានថវិកា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រៃវែង។


សេចក្តីជូនដំណឹង
នគរបាលខេត្តព្រៃវែង បន្តចុះធ្វើវេទិកាផ្សព្វផ្សាយអប់រំស្ដីពីគោលនយោបាយ “ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព” នៅតាមវត្តអារាម សាលារៀន និងខ្នងផ្ទះប្រជាពលរដ្ឋ
ខេត្តព្រៃវែង៖ យោងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២៦ មន្ត្រីនគរបាលខេត្តព្រៃវែង បន្តចុះធ្វើវេទិកាផ្សព្វផ្សាយអប់រំស្ដីអំពីគោលនយោបាយ “ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព” នៅតាមបណ្ដាទីវត្តអារាម សាលារៀននិងផ្ទះប្រជាពលរដ្ឋ ដើម្បីផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋទូទៅ ឱ្យបានយល់ដឹងបន្ថែមទៀត បង្កើនភាពស្និទ្ធស្នាលរវាងនគរបាលនិងប្រជាពលរដ្ឋ ហើយបានស្ដាប់រាល់មតិយោបល់ ចម្ងល់ និងលើកជាសំណូមពរផ្សេងៗពីប្រជាពលរដ្ឋមកកាន់នគរបាលផងដែរ ។ខេត្តព្រៃវែង៖ យោងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២៦ មន្ត្រីនគរបាលខេត្តព្រៃវែង បន្តចុះធ្វើវេទិកាផ្សព្វផ្សាយអប់រំស្ដីអំពីគោលនយោបាយ “ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព” នៅតាមបណ្ដាទីវត្តអារាម សាលារៀននិងផ្ទះប្រជាពលរដ្ឋ ដើម្បីផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋទូទៅ ឱ្យបានយល់ដឹងបន្ថែមទៀត បង្កើនភាពស្និទ្ធស្នាលរវាងនគរបាលនិងប្រជាពលរដ្ឋ ហើយបានស្ដាប់រាល់មតិយោបល់ ចម្ងល់ និងលើកជាសំណូមពរផ្សេងៗពីប្រជាពលរដ្ឋមកកាន់នគរបាលផងដែរ ។

