ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញសន្ទុះនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Ali Asadov នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូល នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៧ នៅរដ្ឋធានីបាគូ នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ពីថ្ងៃទី១១ ដល់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម កែ សុវណ្ណ ឆ្លើយតបចំពោះសេចក្តីថ្លែងការណ៍របស់ឯកឧត្តម ឯកអគ្គរាជទូត Benjamin Sukanjanajtee តំណាងអចិន្ត្រៃយ៍ថៃ ប្រចាំការិយាល័យអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ
ឯកឧត្តម កែ សុវណ្ណ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំការិយាល័យអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានច្រានចោលទាំងស្រុងចំពោះសេចក្តីថ្លែងការណ៍របស់ឯកអគ្គរាជទូត Benjamin Sukanjanajtee តំណាងអចិន្ត្រៃយ៍ថៃ ប្រចាំការិយាល័យអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ដែលធ្វើឡើងដោយគ្មានមូលដ្ឋានក្នុងន័យបំភ្លៃស្ថានការណ៍ជាក់ស្តែងនៅលើដីនិងហាក់ដូចជាមានបំណងបំភ័ន្តរដ្ឋសមាជិក។


សកម្មភាពថ្នាក់ដឹកនាំ
គណៈប្រតិភូក្រសួងព័ត៌មាន អញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ "ព្រះបរមរតនកោដ្ឋ"
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ "ព្រះបរមរតនកោដ្ឋ" គម្រប់ខួប ១៤ឆ្នាំ (១៥ តុលា ២០១២-១៥ តុលា ២០២៦) នៅមណ្ឌបព្រះបរមរូប រាជធានីភ្នំពេញ នាព្រឹកថ្ងៃ១៥ ខែតុលា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
គណៈប្រតិភូក្រសួងព្រះបរមរាជវាំង អញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ
សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ដឹកនាំគណៈប្រតិភូក្រសួងព្រះបរមរាជវាំង អញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ គម្រប់ខួប១៤ឆ្នាំ នៃការយាងសោយព្រះទិវង្គត នៅមណ្ឌបព្រះបរមរូប នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
គណៈប្រតិភូព្រឹទ្ធសភា អញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ
ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា អញ្ជើញដឹកនាំគណៈប្រតិភូព្រឹទ្ធសភា ថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ គម្រប់ខួប១៤ឆ្នាំ នៃការយាងសោយព្រះទិវង្គត នៅមណ្ឌបព្រះបរមរូប នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបើកស្លាកនីតិវិធី (Seal) បន្ទប់តម្កល់សន្លឹកកិច្ចការ ដើម្បីចាប់ផ្តើមដំណើរការកែនាព្រឹកនេះ
នាព្រឹកព្រលឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នេះ ចាប់ផ្ដើមពីម៉ោង ៦:៣០នាទីព្រឹក ដំណើរការបើកប្រអប់ និងកែសន្លឹកកិច្ចការនៃការប្រឡងប្រជែងផ្ទៃក្នុង សម្រាប់គ្រូបង្រៀនជាមន្ត្រីរាជការក្របខ័ណ្ឌ ដើម្បីផ្ទេរកន្លែងការងារពីគ្រឹះស្ថានសិក្សាសាធារណៈទូទាំងប្រទេស មកបំពេញតម្រូវការគ្រូបង្រៀនបន្ថែមនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ក្នុងភូមិសាស្ត្ររដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្តើម នៅមណ្ឌលសាលាភូមិន្ទរដ្ឋបាល។


សកម្មភាពថ្នាក់ដឹកនាំ
គណៈប្រតិភូ ស.ស.យ.ក. អញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ "ព្រះបរមរតនកោដ្ឋ"
គណៈប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំដោយឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. អញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ "ព្រះបរមរតនកោដ្ឋ" គម្រប់ខួប ១៤ឆ្នាំ (១៥ តុលា ២០១២-១៥ តុលា ២០២៦) នៅមណ្ឌបព្រះបរមរូប រាជធានីភ្នំពេញ នាព្រឹកថ្ងៃ១៥ ខែតុលា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
កម្ពុជា អំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីដោះស្រាយគម្លាតឌីជីថល
លោក ហ៊ូ ចំរើន លេខាធិការទី២ តំណាងអចិន្រ្តៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ បានគូសបញ្ជាក់ពីកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់សង្គមទាំងមូល ដើម្បីជំរុញសេដ្ឋកិច្ចឌីជីថលដែលមានសុវត្ថិភាព បរិយាបន្ន និងនវានុវត្តន៍ ដោយផ្អែកលើក្របខណ្ឌគោលនយោបាយសង្គម និងសេដ្ឋកិច្ចឌីជីថល ឆ្នាំ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថល ឆ្នាំ២០២២-២០៣៥។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ឃួន ផុនរតនៈ ទទួលជួបពិភាក្សាការងារជាមួយលោកភារធារីស្តីទី នៃស្ថានទូតអេត្យូពីប្រចាំកម្ពុជា
ចេញផ្សាយ ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០២៦
នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ នៅស្ថានទូតកម្ពុជាប្រចាំទីក្រុងសេអ៊ូល ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបពិភាក្សាការងារជាមួយលោក Kefelegn Amtataw Wurgat ភារធារីស្តីទី នៃស្ថានទូតអេត្យូពីប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅសាធារណរដ្ឋកូរ៉េ។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបស្វាគមន៍គួរសម និងជជែកផ្លាស់ប្តូរយោបល់ខ្លះៗជាមួយ ឯកឧត្ដម Wang Yi រដ្ឋមន្ត្រីការបរទេសចិន មុននឹងចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបស្វាគមន៍គួរសម និងជជែកផ្លាស់ប្តូរយោបល់ខ្លះៗជាមួយ ឯកឧត្ដម Wang Yi រដ្ឋមន្ត្រីការបរទេសចិន មុននឹងចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលខេត្តព្រៃវែង ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ គម្រប់ខួប ១៤ឆ្នាំ
ព្រៃវែង៖ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ (១៥ តុលា ២០១២ - ១៥ តុលា ២០២៦) ដោយក្តីកតញ្ញូតាធម៌ និងស្វាមីភក្តិដ៏ជ្រាលជ្រៅបំផុត។


សកម្មភាពថ្នាក់ដឹកនាំ
ទីក្រុងហ្សឺណែវ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ — ក្នុងឱកាសនៃកិច្ចពិភាក្សាទូទៅ នៃសម័យប្រជុំលើកទី៧៧ របស់គណៈកម្មាធិការប្រតិបត្តិនៃកម្មវិធីឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន
ទីក្រុងហ្សឺណែវ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ — ក្នុងឱកាសនៃកិច្ចពិភាក្សាទូទៅ នៃសម័យប្រជុំលើកទី៧៧ របស់គណៈកម្មាធិការប្រតិបត្តិនៃកម្មវិធីឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ឯកឧត្តម កែ សុវណ្ណ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំការិយាល័យអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានធ្វើការឆ្លើយតបចំពោះសេចក្តីថ្លែងការណ៍របស់ឯកឧត្តម ឯកអគ្គរាជទូត Benjamin Sukanjanajtee តំណាងអចិន្ត្រៃយ៍ថៃ ប្រចាំការិយាល័យអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ។


សកម្មភាពថ្នាក់ដឹកនាំ
ភ្នាក់ងារតំណាងកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី២ ថ្ងៃទី២ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាភ្នាក់ងារតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី២ ថ្ងៃទី២ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ ដែលបានចាប់ផ្តើមនៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ (ម៉ោងនៅហូឡង់) នៅវិមានសន្តិភាព ទីស្នាក់ការកណ្តាលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងតុលាការមជ្ឈត្តការអចិន្រ្តៃយ៍ (PCA) នៅទីក្រុងឡាអេ ប្រទេសហូឡង់។

