
ឯកឧត្តម ស្បោង សារ៉ាត និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំខេត្ត-ស្រុក អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៤ នៅវត្តហារ ស្រុកព្រះស្តេច
នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង និងលោកជំទាវ រួមជាមួយឯកឧត្ដម លោកជំទាវ ជាសមាជិក ក្រុមប្រឹក្សាខេត្ត ព្រមទាំងលោក យ៉ាវ សានិន អភិបាលនៃគណៈអភិបាលស្រុកព្រះស្ដេច និងសហការី បានអញ្ជើញចូលរួមយ៉ាងកុះករជាមួយបងប្អូនប្រជាពុទ្ធបរិស័ទ ក្នុងពិធីកាន់បិណ្ឌវេនទី៤ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណីជាតិខ្មែរដ៏ថ្លៃថ្លា នៅវត្តហារ ស្ថិតក្នុងឃុំអង្គររាជ្យ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។










