
ពិធីជួបសំណេះសំណាលជាមួយគ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ នៅស្រុកកំពង់ត្របែក
នាថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២៦ លោក ភុន សម្ផស្ស អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជើញអមដំណើរ ឯកឧត្តម ហោ សំអាត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកន្សោមអក-ឃុំប្រាសាទ និងលោកជំទាវ ក្នុងពិធី បានជួបសំណេះសំណាលជាមួយគ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ប៉ើងដំបូល ជញ្ជាំងផ្ទះកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅថ្មីៗចំនួន១២៤គ្រួសារ ក្នុងនោះមកពីរឃុំកន្សោមអក ១១៣គ្រួសារ ឃុំប្រាសាទ១១គ្រួសារ ។ ក្នុងពិធីនេះ ឯកឧត្តមប្រធាន និងលោកជំទាវ បានឧបត្ថម្ភគ្រួសារងគ្រោះទាំង១២៤គ្រួសារ ដោយក្នុង១គ្រួសារទទួលបានថវិកាចំនួន ១០០ ០០០៛។











