
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង ចុះធ្វើបច្ចុប្បន្នភាពការចុះបញ្ជីថ្មី បន្តច្បាប់អនុញ្ញាតធ្វើអាជីវកម្មយានដ្ឋានជួសជុល និងតម្លើងកែច្នៃយានយន្ត
ព្រៃវែង,ថ្ងៃចន្ទ ១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង ដឹកនាំដោយ លោកស្រី ចាន់ សុភា អនុប្រធានមន្ទីរ ព្រមទាំងមន្រ្តីជំនាញបានចុះផ្សព្វផ្សាយជំរុញ និងធ្វើបច្ចុប្បន្នភាពការចុះបញ្ជីថ្មី បន្តច្បាប់អនុញ្ញាតធ្វើអាជីវកម្មយានដ្ឋានជួសជុល និងតម្លើងកែច្នៃយានយន្ត ព្រមទាំងចែកជូននូវសេចក្តីជូនដំណឹងស្តីពីការអញ្ជើញមកដាក់ពាក្យស្នើសុំចុះបញ្ជីនិងលិខិតអនុញ្ញាតិធ្វើអាជីវកម្មថ្មី បន្តលិខិតអនុញ្ញាតអាជីវកម្មសម្រាប់ប្រកបអាជីវកម្ម ឆ្នាំ២០២៦ តាមរយៈយន្តការច្រកចេញ-ចូលតែមួយខេត្តព្រៃវែង ដែលមានទីតាំងស្ថិតនៅស្រុកពាមរក៍។











