
បើកការដ្ឋានសាងសង់ផ្លូវបេតុង១ខ្សែ នៅភូមិកំហែងរាជ្យ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង!
ព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ លោក ម៉ននី បណ្ឌិត អភិបាល នៃគណៈអភិបាលស្រុកបាភ្នំ និងលោក រស់ ម៉ឺង សមាជិកក្រុមប្រឹក្សាស្រុកបាភ្នំ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុង១ខ្សែប្រវែង ៧៤០ម៉ែត្រ ដែលជាមូលនិធិឃុំឈើកាច់ ឆ្នាំ២០២៦ ស្ថិតនៅភូមិកំហែងរាជ្យ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ក្នុងការចុះពិនិត្យផ្លូវបេតុងថ្មីនេះ លោកអភិបាលស្រុក បានជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងបានជំរុញដល់ខាងបច្ចេកទេសត្រូវយកចិត្តទុកដាក់ និងពន្លឿនដំណើរសាងសង់ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ហើយអ្វីដែលពិសេសនោះខាងបច្ចេកទេសសាងសង់ផ្លូវត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ទៅលើគុណភាពក្នុងការស្ថាបនាផ្លូវបេតុងមួយខ្សែនេះ ព្រោះផ្លូវបេតុងដែលស្ថាបនាហើយត្រូវតែបានប្រើប្រាស់បានយូអង្វែងតកូនចៅជំនាន់ក្រោយៗ។











