
សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តព្រៃវែង រៀបចំវេទិកាស្តីពី «អត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម» នៅស្រុកស៊ីធរកណ្តាល
ខេត្តព្រៃវែង៖ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០Internal (២០២៦) នេះ នៅសាលាស្រុកស៊ីធរកណ្តាល សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តព្រៃវែង បានរៀបចំកិច្ចវេទិកាមួយ ស្តីពី «អត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម» ក្នុងគោលបំណងពង្រឹងការយល់ដឹង និងប្រសិទ្ធភាពការងារលើវិស័យនេះនៅថ្នាក់មូលដ្ឋាន។ កិច្ចវេទិកាបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់៖ លោក ប៉ុក ឆុន ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តព្រៃវែង លោក យឹម យូគង់ ប្រធានក្រុមប្រឹក្សាស្រុកស៊ីធរកណ្តាល លោក ស៊ាន ចិន្តា អភិបាលនៃគណៈអភិបាលស្រុកស៊ីធរកណ្តាល។











