
ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ
ព្រះវិហារ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅការសិក្សាស្រាវជ្រាវ ព្រមទាំងការបង្កើនការប្រុងប្រយ័ត្នចំពោះការចែកចាយព័ត៌មានមិនពិតដែលកំពុងចរាចរលើបណ្តាញសង្គម។ ការណែនាំនេះ ធ្វើឡើងឱកាសឯកឧត្តមអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅវិទ្យាល័យរវៀង ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការចូលរួមពី លោក ណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារ លោកអភិបាលរងស្រុករវៀង លោកស្រីប្រធានមន្ទីរព័ត៌មានខេត្ត លោកនាយក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណជាង ១,០០០នាក់។











