
អគ្គនាយក CMAC៖ សៀមកំពុងដោះសារ ដែលការពិតជាក់ស្តែង គ្រាប់បែក MK84 ផលិតនៅឆ្នាំ១៩៩៦ ដូច្នេះមិនអាចជាគ្រាប់បែកនៅក្នុងសង្គ្រាមសហរដ្ឋអាមេរិកនៅកម្ពុជា ក្នុងអំឡុងឆ្នាំ១៩៦២-១៩៧៥ នោះទេ
ឯកឧត្តម ហេង រតនា អគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានបញ្ជាក់នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះថា៖ "ក្រោយពីខ្ញុំបានបង្ហាញគ្រាប់បែកទម្លាក់ពីយន្ដហោះប្រភេទ MK-84 ទម្ងន់ជិត១តោនរបស់ទាហានសៀមឈ្លានពាន ដែលបានទម្លាក់មកលេីបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជានោះ មានសារព័ត៌មានថៃមួយចំនួន បានចុះផ្សាយបង្វែរការពិត ដោយសំអាងលេីតែមូលដ្ឋានរបស់ខ្លួន។ ទន្ទឹមនឹងនេះមានបងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ព្រមទាំងប្រជាពលរដ្ឋខ្មែរមួយចំនួនបានសាកសួរ និងស្នេីសុំឱ្យខ្ញុំជួយបកស្រាយបំភ្លឺបន្ថែម។











