
យកអំណោយមនុស្សធម៌ជូនដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្រ្តាក់បាក់រលំផ្ទះ
រសៀលថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២៦ លោក សុិន សុងហេង អនុប្រធានគណៈកម្មាធិការអនុសាខាស្រុកពារាំង តំណាងលោក ចេម ប្រា ប្រធានគណៈកម្មាធិការអនុសាខាស្រុកពារាំង បានដឹកនាំ មន្រ្តីប្រចាំការ បុគ្គលិកកិច្ចសន្យា រួមជាមួយក្រុមកាកបាទក្រហមឃុំ និងអ្នកស្ម័គ្រចិត្តភូមិ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្រ្តាក់បាក់រលំផ្ទះ ចំនួន ១ខ្នង នៅភូមិកំពង់ទ្រា ឃុំមេសរប្រចាន់ស្រុកពារាំង ខេត្តព្រៃវែង។











