
គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ បាក់រលំផ្ទះចំនួន ១៨គ្រួសារ នៅក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង
សាខា កក្រក ខេត្តព្រៃវែង៖ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាខេត្ត តំណាង ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំគណៈកម្មាធិការសាខាខេត្ត ក្រុមប្រតិបត្តិសាខា លោកប្រធានអនុសាខាស្រុក បុគ្គលិកកិច្ចសន្យា ក្រុមកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្តភូមិ និងមន្ទីរ អង្គភាព ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់បាក់រលំផ្ទះ ចំនួន ១៨គ្រួសារ នៅស្រុកកំចាយមារ ខេត្តព្រៃវែង ក្នុងឃុំចំនួន ៣ ស្មើនឹង ៦ភូមិ ក្នុងនោះរងគ្រោះធ្ងន់ធ្ងរ ៧ គ្រួសារ(ប្រភេទ ក) និងរងគ្រោះមធ្យម ១១គ្រួសារ(ប្រភេទ ខ)។











