
លោក ផន សារ៉េត ប្រធានក្រុមប្រឹក្សាស្រុកមេសាង និងលោក ហ៊ន សុផាត អភិបាល នៃគណៈអភិបាលស្រុកមេសាង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសស្ដីពី ការផ្លាស់ប្ដូរ និងទទួលស្គាល់សមាសភាពក្រុមប្រឹក្សាឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង នៅសាលាឃុំច្រេស
រសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ លោក ផន សារ៉េត ប្រធានក្រុមប្រឹក្សាស្រុកមេសាង និងលោក ហ៊ន សុផាត អភិបាល នៃគណៈអភិបាលស្រុកមេសាង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសស្ដីពី ការផ្លាស់ប្ដូរ និងទទួលស្គាល់សមាសភាពក្រុមប្រឹក្សាឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង នៅសាលាឃុំច្រេស ។ កម្មវិធីនេះមានការអញ្ជើញចូលរួមពី ក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក នាយក នាយករងរដ្ឋបាលសាលាស្រុក ប្រធានការិយាល័យចំណុះរដ្ឋបាលស្រុកទាំង១៣ និងជំនាញទាំង០២ កងកម្លាំងទាំង០៣ ក្រុមប្រឹក្សាឃុំច្រេស ស្មៀនឃុំ ជំនួយការរដ្ឋបាលឃុំ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ មណ្ឌលសុខភាព ប្រធានកម្រងឃុំ មេភូមិ និងអនុភូមិក្នុងឃុំច្រេសទាំងអស់ផងដែរ។











