
ឯកឧត្តម សួន សុម៉ាលីន អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅភូមិថ្មី ដើម្បីស្តាប់អំពីបញ្ហា និងសំណូមពររបស់ពលរដ្ឋ ជុំវិញការបូមខ្សាច់ក្នុងទន្លេ
ព្រៃវែង : នៅព្រឹកថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានដឹកនាំអាជ្ញាធរ ព្រមទាំងមន្ត្រីជំនាញបានអញ្ជើញជួបពិភាក្សាស្វែងយល់ ពីទុក្ខកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋនៅភូមិថ្មី ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែង ពាក់ព័ន្ធនឹងការបូមខ្សាច់របស់ក្រុមហ៊ុន ចតុមុខ នៅក្នុងទន្លេមេគង្គ។











