
កិច្ចប្រជុំសាមញ្ញលើកទី៤៩ អាណត្តិទី៥ របស់ក្រុមប្រឹក្សាសង្កាត់កំពង់លាវ
ក្រុមប្រឹក្សាសង្កាត់កំពង់លាវ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤៩ អាណត្តិទី៥ របស់ក្រុមប្រឹក្សាសង្កាត់កំពង់លាវ ក្រោមអធិបតីភាពលោក ឯក ចិន្តា ប្រធានក្រុមប្រឹក្សាសង្កាត់កំពង់លាវ ដោយមានការអញ្ជើញចូលរួមពីលោកសមាជិកក្រុមប្រឹក្សាក្រុង ២រូប សមាជិកក្រុមប្រឹក្សាសង្កាត់កំពង់លាវ លោក លោកស្រីមេភូមិ អនុភូមិ សមាជិកភូមិ ទាំង ៨ភូមិ នៅរដ្ឋបាលសង្កាត់កំពង់លាវ ។











